khmer eng
  • គណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយម្ចាស់ បណ្តឹង នៅខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងតំណាងប្រជាពលរដ្ឋជាម្ចាស់បណ្តឹងចំនួន២០នាក់ មកពីសង្កាត់សំរោង ក្រុងសំរោង ឃុំពង្រ ស្រុកចុងកាល់ និងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់ព័ត៌មានបន្ថែមទាក់ទងនឹងពាក្យបណ្តឹងសម្រាប់ជាមូលដ្ឋានក្នុងការដាក់ជូនដល់អាជ្ញាធរពាក់ព័ន្ធស្រាយបំភ្លឺ នៅសណ្ឋាគារឈើនប្រាក់កប ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តឧត្តរមានជ័យ ។
    សូមជម្រាបថា ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងទៅព្រឹទ្ធសភា ហើយពាក្យបណ្តឹងទាំងអស់នេះគណៈកម្មការទី១ព្រឹទ្ធសភា បានធ្វើលិខិតអន្តរាគមន៍ និងបានបញ្ជូនទៅរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងដោះស្រាយ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ សមាជិក សមាជិកា គណៈកម្មការទី៨ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមនាំយកនូវអំណោយចែកជូនផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅសង្កាត់ផ្សារដេប៉ូទី១ ផ្សារដេប៉ូទី២ និងផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខដ៍សោកសៅពីក្រុមគ្រួសារសពលោក ហ៊ុយ ឈឿង និវត្តជន អតីតមន្ត្រីដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ចូលរួមរំលែកមរណទុក្ខ និងពិធីបុណ្យសពឧបាសក ឃឹម គី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានអញ្ជើញសួរសុខទុក្ខ លោកស្រី សម បុប្ផា អនុប្រធានការិយាល័យជំនួយការគ.ទី៥ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត